ព័ត៌មានជាតិ

ក្មេងស្រីម្នាក់រអិលជើងធ្លាក់ទឹកស្រះ បណ្តាលឲ្យស្លាប់យ៉ាអាណោចអាធ័ម!

ប៉ៃលិន: មានករណីក្មេងលង់ទឹក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចស្ថិតក្នុងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សាកសពក្មេងរងគ្រោះមានឈ្មោះ ចុង ស្រីណុច ភេទស្រី អាយុ ៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ក្មេងស្រីនេះមានម្តាយឈ្មោះ ពៅ ពុន អាយុ២៣ឆ្នាំ និងឪពុកឈ្មោះ ចយ សល់ អាយុ២៥ឆ្នាំ។

បើតាមសមត្ថកិច្ចជំនាញបានឲ្យដឹងថា មុនពេលកើតហេតុក្មេងរងគ្រោះបានដើរលេងតាមមាត់ស្រះ នៅខាងក្រោយផ្ទះ រួចក៏បានរអិលជើងធ្លាក់ចូលក្នុងទឹកស្រះ ទើបបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។

បច្ចុប្បន្នសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់