ព័ត៌មានជាតិ

ឆក់ចរន្តអគ្គិសនី ស្លាប់៣នាក់ បន្តបន្ទាប់គ្នាដោយការធ្វេសប្រហែស

កណ្ដាល: មនុស្ស៣នាក់បានស្លាប់ ដោយសារឆក់ចរន្តអគ្គិសនីជា បន្តបន្ទាប់ នៅ ៣កន្លែង ផ្សេងពីគ្នា ដោយសារការ ធ្វេសប្រហែស និង ខ្វះការប្រុងប្រយ័ត្ន ។

ករណីទី១ ជាងធ្វើផ្ទះ ម្នាក់ លើកដែកទៅប៉ះនិងខ្សែភ្លើង បណ្ដាលឲ្យឆក់ស្លាប់កាលពី វេលាម៉ោង៥និង៥០នាទី
រសៀល ថ្ងៃទី២៩កញ្ញា នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សឿន ស៊ន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរជាងសំណង់ មានទីលំនៅភូមិកើតហេតុ ។

នៅថ្ងៃខែម៉ោងកើតហេតុ ខាងលើជនរងគ្រោះបានមកធ្វើផ្ទះឲ្យឈ្មោះនួនផុនមានទីលំនៅចំណុចកើតហេតុ ក្រោយមកជនរងគ្រោះបានយកដែកបន្ទាត់មកគៀសុីម៉ង់ត៍ហើយវាសទៅប៉ះខ្សែភ្លើងខាងលើបណ្តាលឲ្យឆក់រួចហើយធ្លាក់មកលើដំបូលផ្ទះខាងក្រោម ក៏នាំគ្នាជួយសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានស្លាប់ទៅហើយបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍។ក្រោយទទួលព័ត៌មានភ្លាមកម្លាំងជំនាញបានចុះដល់ចំណុចកើតហេតុ បានធ្វើការពិនិត្យរួចរាល់ ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនី។

ករណីទី២ បុរសម្នាក់ បានឆក់ចរន្តអគ្គីសនី ស្លាប់ ពេលដោតឌុយ ម៉ូទ័រ លាង ម៉ូតូ
កាលពីវេលាម៉ោង១១និង៣០នាទី ព្រឹក ថ្ងៃទី២៩ កញ្ញា នៅចំណុចផ្ទះជនរងគ្រោះភូមិអាចមន៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ អូយ ណាង ភេទ ប្រុស អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិ សង្កាត់កើតហេតុ។

តាមការសាកសួរបំភ្លឺរបស់កូនស្រីជនរងគ្រោះឈោ្មះ ណាង ចំណាន ភេទស្រី អាយុ១២ឆ្នាំ សិ្ថតនៅភូមិខាងលើបានឲ្យដឹងថា
នៅវេលាកើតហេតុខាងលើជនរងគ្រោះបានបញ្ជេះមា៉សីុនម៉ូទ័រលាងម៉ូតូបានមួយភ្លេត ក៏បានទៅប៉ះ ជាមួយម៉ទ័រ ដៃសើម ទឹកបណ្ដាលឲ្យឆក់ ក៏លឺសំឡេងស្រែក ក្រឡេកមើលឃើញជនរងគ្រោះដួលប្រកាច់ដោយ ម៉ូទ័រសង្កត់នៅលើជើង ហេីយក៏បានទៅបិទបារ៉ែតកុងទ័របង្គោលភ្លើង ហេីយក៏បាននាំគ្នាទាញជនរងគ្រោះចេញ ធើ្វចលនាបេះដូង ប៉ុន្តែជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ករណីទី៣ ក្មេងស្រី អាយុ១០ឆ្នាំម្នាក់ ទៅប៉ះ សសរដែករោងបុណ្យ ឆ្លងចរន្តអគ្គីបណ្ដាលឲ្យឆក់ស្លាប់កាលពីវេលាម៉ោង៥ និង៣០នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្ដាល នៅចំណុចរោងបុណ្យចម្រើនព្រះជន្ម ឲ្យឪពុក ម្ដាយ របស់ឈ្មោះថន ម៉ាច ។

ជនរងគ្រោះ ឈ្មោះសឿង ស្រីនិច្ច ភេទស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស នៅភូមិឃំុកើតហេតុខាងលើ។

នៅថ្ងៃកើតហេតុ ម្ចាស់រោងម៉ាសីុភ្លើង ម៉េក្រូឈ្មោះភី វីរ់: ,ឈ្មោះកែវ ប៊ុនធឿន និង ឈ្មោះ ភី វ៉ាង បានទៅតម្លើងរោងបុណ្យនិងរាយខ្សែភ្លើងចេញពីផ្ទះឈ្មោះភី សារុន ត្រូវជាបងស្រីបង្កើតរបស់ខ្លួន នៅមុខផ្ទះបុណ្យឈ្មោះថន ម៉ាច។
លុះដលម៉ោង៥និង៣០នាទីរសៀលឈ្មោះភី វីរ: បានបញ្ឆេះម៉ាស៊ីនភ្លើង ដើម្បីសាកធុងបាស់ ស្រាប់តែឈ្មោះ ចាន់ វ៉ា ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិពាមឃុំសំបួរមាសបានតេទូសព្ទហៅឈ្មោះភី វីរ: ថា បងវីរ:មករោងបុណ្យមួយភ្លែត ពីព្រោះមានចរន្តអគ្កីសនីឆ្លងភ្លើងនៅកន្លែងរោងបុណ្យ។ភ្លាមនោះឈ្មោះភី វីរ:ក៏រត់មកមើលហើយយកដៃប៉ះបង្គោលរោងបុណ្យទើបដឹងថាពិតជាមានចរន្តអគ្គីសនីឆ្លងឆក់ពិតមែន។ ស្របពេលនោះ ក្មេងស្រីរងគ្រោះ បានដើរទៅ ប៉ះនិងសសរ ដែករោងបុណ្យ ដែលឆ្លងចរន្តអគ្គីសនី បណ្ដាលឲ្យឆក់ ប្រកាច់ដួល នៅក្បែរបង្គោលរោងបុណ្យ។ ឃើញដូចនេះឈ្មោះភី វីរ: បានស្ទុះទៅចាប់បីជនរងគ្រោះយកទៅផ្ទះជនរងគ្រោះហើយឪពុក ម្ដាយជនរង គ្រោះបានយកជនរងគ្រោះទៅពេទ្យឯកជន ពេលទៅដល់ពេទ្យៗប្រាប់ថា
ជនរងគ្រោះបានស្លាប់បាត់ហើយ។

ករណីនេះ នគរបាលសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយឆក់ចរន្តអគ្គី ដែល ម្ចាស់រោងបុណ្យ រាយខ្សែភ្លើង ចាស់ៗ មានដាច់រលាត់ តាមរោងបុណ្យ បណ្ដាលឲ្យឆ្លងចរន្តអគ្គីនី ពីខ្សែភ្លើងមករោង ដែកបណ្ដាលឲ្យឆក់ ជនរងគ្រោះស្លាប់ ដោយសារតែការធ្វេសប្រហែស របស់ ម្ចាស់រោងបុណ្យ និងម្ចាស់ម៉ាសីុនភ្លើង ដែលគេជួលមកធ្វើបុណ្យ នេះ៕

មតិយោបល់