ព័ត៌មានជាតិ

មួយត្រង់ មួយឆ្លងផ្លូវមានអីប្រាវ តាមបណ្តោយផ្លូវជាតិលេខ៤

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូនិងម៉ូតូ បណ្តាលឲ្យរងរបួសស្រាលនិងខួចខាតសម្ភារទាំងសងខាង។

ហេតុការណ៍ខាងលើបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នាដោយភាគីខាងម៉ូតូនិច ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ1BU-1827 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូស៊េរីសង់ ហុងដាឌ្រីម ឆ្នាំ២០១៧ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1DA- 2912 បានបើកបញ្រា្ចសទិសបំណងឆ្លងផ្លូវពីកើតទៅលិច ខណ:នោះកំពុងឆ្លងបានពាក់កណ្តាលផ្លូវផុតគំនូសបន្តិចក៏ស្រាប់វាក់អឺរជាមួយម៉ូតូនិច ទើបបណ្តាលឲ្យបុកចំពាក់កណ្តាលម៉ូតូដួលទាំងសងខាង ដោយបណ្តាលរងរបួសស្រាលទាំងសងខាងហើយខូចខាតសម្ភារ:យ៉ាងដំណំផងដែរ។

ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចក៏ធ្វើការវាស់វែងយកទុកនៅចញ្ចើមផ្លូវដើម្បីការពារការកកស្ទះចរាចណ៍ផងដែរ ក្រោយពីភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នានិងកន្លែងនិងមានជួយសម្របសម្រួលពីសមត្ថកិច្ចផងទើបត្រូវគ្នាដោយភាគីខាងម៉ូតូនិចសងសំណងដល់ភាគីម៉ូតូខាងសង់បន្តិចបន្តួចដើម្បីយកទៅធ្វើម៉ូតូនិងដើម្បីបញ្ចប់រឿងផងដែរ៕

មតិយោបល់