ព័ត៌មានជាតិ

អនិកជនខ្មែរ-អាមេរិកម្នាក់ ត្រូវរថយន្តបុកដាច់ភ្លៅទាំងដុំ

កណ្តាល: បុរសម្នាក់ជាអនិកជនខ្មែរ-អាមេរិក ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុក បណ្តាលឲ្យរបួសដាច់សាច់ភ្លៅជាដុំៗ ខណ:ដែលកំពុងជិះម៉ូតូ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧
នៅចំណុចផ្លូវលខ២១ ស្ថិតក្នុងភូមិព្រែកតាបឹុម ឃំុទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលចរាចរណ៍ស្រុកស្អាង បានប្រាប់ឲ្យដឹងថា៖ រថយន្តមិនស្គាល់ម៉ាក និងស្លាកលេខ ពណ៌ស១គ្រឿង បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ អិុច សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DC-7414 បើកបរដោយឈ្មោះប៉ាវ គីមចាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ជាអនិកជនខ្មែរ-អាមេរិក ស្នាក់នៅព្រះនរាយណ៏ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលកំពុងធ្វើដំណើរស្របទិសគ្នាពីត្បូងមកជើង បណ្តាលឲ្យដួលរងរបួសធ្ងន់ ខណ:ម្ចាស់រថយន្តបានបើករថយន្តគេចខ្លួនបាត់តែម្ដង ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ចំណែកម៉ូតូខូចខាតធ្ងន់ និងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលទឹកវិល ដើម្បីរងចាំក្រុមគ្រួសារជនរងគ្រោះមកទទួលយកទៅវិញ៕

មតិយោបល់