ព័ត៌មានជាតិ

រន្ទះបាញ់៣ដងផ្ទួនៗគ្នា ដាច់ចរន្តអគ្គិសនៅខណ្ឌចំនួន៦ខណ្ឌនិងខេត្ត!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៧និង៥០នាទី មានឧបទ្ទវហេតុ រន្ទះបាញ់៣ដងផ្ទួនៗគ្នា នៅអនុស្ថានីយ៍ទី៥(GSS) ដែលបង្កឲ្យមានការខូចខាតបរិក្ខាអគ្គិសនីមួយចំនួនយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឲ្យមានការរអាក់រអួលអគ្គិសនីនៅតំបន់មួយចំនួន នៃភាគខាងលិខរាជធានីភ្នំពេញ ។

ដូច្នេះដើម្បីរៀបចំ ដាក់ឲ្យដំណើរការអនុស្ថានីយទី៥ឡើងវិញ អគ្គិសនីកម្ពុជាត្រូវធ្វើការជួសជុល និងផ្លាស់ប្តូរបរិក្ខារ អគ្គិសនីមួយចំនួនជាបន្ទាន់ និងអាចដាក់ឲ្យដំណើរការផ្នែកខ្លះ​បាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ក្នុងរយ:ពេលនៃការជួសជូលនេះ មានការរអាក់រអួលការផ្តត់ផ្គង់អគ្គិសនីនៅតាមតំបន់មួយចំនួន ដូចជា៖ ខណ្ឌឬស្សីកែវ ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ ខេត្តកណ្តាល រហូតដល់ស្រុកពារាំង ខេត្តព្រៃវែង ៖

មតិយោបល់