ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ ប៉ះជាមួយរថយន្តហាយព្រីជ ដែលបត់ស្របគ្នា បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-2193 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នាជាមួយនឹងរថយន្តម៉ាក កាមរីហាយព្រីជ ពាក់ស្លាកលេខ ភ្នំពេញ 2AE-7108 ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេុ ក៏បានបត់ស្របគ្នា ក៏បណ្តាលឲ្យប៉ះគ្នារងការខូចខាតតែម្តង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ ៥៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

មតិយោបល់