ព័ត៌មានជាតិ

បង្ក្រាបទីតាំងជួញដូរគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ នៅស្វាយប៉ាក ឃាត់ខ្លួនបាន ០៣នាក់ (មានវីដេអូ)

ភ្នំពេញ: សមត្ថកិច្ចខណ្ឌឬស្សីកែវ និងលោកស្រីព្រះរាជអាជ្ញារង កែវ សុគន្ធា បានចុះបង្រាបករណីជួញដូរគ្រឿងញៀន និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ០៤ និង១0នាទីរសៀល ដោយឃាត់ខ្លួន បាន០៣នាក់។

នៅក្នុងប្រតិបត្តិការបង្រ្កាបនោះ អធិកាដ្ឋានខណ្ឌឬស្សីកែវ បានសហការជាមួយគណ:ឯកភាពខណ្ឌ នឹងមានការចូលរួមសម្របសម្រួលពីសំណាក់លោកស្រីព្រះរាជអាជ្ញារង កែវ សុគន្ធា បានបើកការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀននិងល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី) មួយកន្លែង ស្ថិតនៅចំណុចផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក។

ជាមួយគ្នានោះដែរ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងនោះមានភ្នាក់ងារកត់ពុងម្នាក់ និងអ្នកលេងចំនួន២នាក់ ដកហូតទូហ្គេមបាញ់ត្រីចំនួន១ គ្រឿងនិងហ្គេមបៀរចំនួន៣គ្រឿង ម្សៅក្រាមពណ៌សរចំនួន៥កញ្ចប់។ បច្ចុប្បន្ន អធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅសាលាដំបូងរាជធានី៕

photo_2016-06-04_19-49-38

photo_2016-06-04_19-49-42

photo_2016-06-04_19-49-45

មតិយោបល់