Post News Media ព័ត៌មានជាតិ ឲ្យប្អូនថ្លៃល...

ឲ្យប្អូនថ្លៃលេបថ្នាំងងុយដេក រួចចាប់រំលោភរហូតបានសម្រេច!

កណ្តាល: បងថ្លៃចិត្តតិរិច្ឆានម្នាក់ បានប្រើល្បិចឲ្យប្រពន្ធ និងប្អូនថ្លៃរបស់ខ្លួនលេបថ្នាំងងុយដេកជាមួយស្រាស រួចហើយធ្វើសកម្មភាពចាប់រំលោភប្អូុនថ្លៃរហូតបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១ នៅចំណុចក្នុងផ្ទះជនសង្ស័យ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

បើតាមនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡ.ស.ព ភេទស្រី អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលត្នោត ឃុគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវជាប្អូនថ្លៃ របស់ជនសង្ស័យឈ្មោះ ហេង មាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្ដាល ។

នគរបាលបញ្ជាក់ថា: មុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះស្នាក់នៅក្នុងផ្ទះជាមួយគ្នា បន្ទាប់មកជនសង្ស័យបានឲ្យជនរងគ្រោះលេបថ្នាំងងុយដេកជាមួយស្រាស រួចជនរងគ្រោះក៏បានដេកជាមួយបងស្រីរបស់ខ្លួនដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យ (ប្រពន្ធជនសង្ស័យក៏លេបថ្នាំងងុយដេកដែរ) ចំណែកជនសង្ស័យដេកជាមួយកូនៗក្នុងផ្ទះជាមួយគ្នា(ផ្ទះគ្មានបន្ទប់)ដោយជនរងគ្រោះ និងប្រពន្ធដេកលង់លក់ និងដំណេកជនសង្ស័យក៏បានធ្វើសកម្មភាពរំលោភសេពសន្ថវ:ទៅលើជនរងគ្រោះរហូតបានសម្រេចបន្ទាប់ពីធ្វើសកម្មភាពរួច រួចជនសង្ស័យបានមកអង្គុយក្បែរប្រពន្ធរបស់ខ្លួនដោយស្លៀកតែខោលីអូ ភ្លាមនោះជនរងគ្រោះក៏ដឹងខ្លួនឡើងដោយអាក្រាតកាយក៏បានដាស់បងស្រីរបស់ខ្លួនហើយនិយាយរៀបរាប់ពីរឿងហេតុដែលកើតឡើងលើខ្លួន។
លុះដល់វេលាម៉ោង១០ និង២៥នាទីថ្ងៃ ខែ ឆ្នាំដដែលជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ក្រោយពីទទួលបណ្ដឹងរួច រួចកម្លាំងនគរបាលប៉ុស្តិ៍គគីរបានទៅឃាត់ខ្លួនជនសង្ស័យខាងលើយកមកប៉ុស្តិ៍ដើម្បសួរនាំ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បញ្ជាក់ផងដែរថា កន្លងមកជនសង្ស័យធ្លាប់ប្រព្រឹត្តបទល្មើស រំលោភសេពសន្ថវ: លើជនរងគ្រោះដែលត្រូវជាប្អូនថ្លៃបានសម្រេចចំនួន២ដងរួចមកហើយរយ:ពេលប្រហែលជិត២ឆ្នាំមុន ដោយជនរងគ្រោះមានចិត្តអាណិតបងស្រី និងក្មួយៗរបស់ខ្លួនទើបមិនប្ដឹងផ្ដល់៕

Loading...