ព័ត៌មានជាតិ

ដាច់ភ្លើងតំបន់មួយចំនួន នៅរាជធានីភ្នំពេញ

ភ្នំពេញ: យោងតាមអគ្គិសនីកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី8 (GS8-F5) មូលហេតុដើម្បីឲ្យក្រុមការងារ ធ្វើការដាំបង្គោលបណ្តាញតង់ស្យុងមធ្យម(MV) ចំនួន០២ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន ដែលស្ថិតនៅ៖ (១)ផ្លូវចម្ការដូង (២១៧) ភូមិសំបួរ, ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ (២)ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស នឹងភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១២ ថ្ងៃត្រង់៕

មតិយោបល់