ព័ត៌មានជាតិ

គិតខ្លីម៉្លេះ! ទាស់ពាក្យសម្តីជាមួយប្រពន្ធ បែរជាទៅចងកសម្លាប់ខ្លួន

​កំពត: លោកអនុសេនីយ៍ឯក សូ ប៊ុនធឿន អធិការរងស្រុកទឹកឈូ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅវេលាម៉ោង១ និង៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ មានករណីអត្តឃាត ដោយបុរសម្នាក់ចង់កសម្លាប់ខ្លួននៅនឹងរតផ្ទះ។
ជនរងគ្រោះមានឈ្មោះ ទៀង សុខគា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅ​​ឃុំ​កូនសត្វ ស្រុកទឹកឈូក ខេត្តកំពត។

លោកអនុសេនីយ៍ឯក សូ ប៊ុនធឿន អធិការរងស្រុកទឹកឈូ បានបញ្ជាក់ពីមូលហេតុ ទាស់ពាក្យសម្តីជាមួយប្រពន្ធបន្តិចបន្តួច ត្រឡប់មកពីហូបការគេវិញ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានទៅពិនិត្យជាក់ស្តែង និងសួរនាំពីប្រពន្ធថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន៕

មតិយោបល់