ព័ត៌មានជាតិ

ខឹងបងមិនឲ្យម៉ូតូជិះព្រោះខ្លួនស្រវឹង បែរជារត់ទៅចងកសម្លាប់ខ្លួនឯងស្លាប់ទាំងសភាពអង្គុយ!

សៀមរាប: លោកអធិការដ្ឋាននគរបាលក្រុងសៀមរាប បានប្រាប់Post News ថា មានករណីអត្តឃាតមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសាកសពបុរសម្នាក់ចងកសម្លាប់ខ្លួនឯង ស្លាប់ទាំងសភាពអង្គុយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិក្រវ៉ាន សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

សាកសពជនរងគ្រោះមានឈ្មោះ សម តាក់ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនិងបច្ចុប្បន្នភូមិក្រវ៉ាន សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប បានចងកនិងវល្លិ៍ជុច ជាប់នឹងដើមយុទ្ធផ្កា ដែលកម្ពស់ប្រហែល២ម៉ែត្រ៕

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា បណ្តាលមកពីស្រវឹងស្រាខ្លាំងយកម៉ូតូជិះតែបងមិនឲ្យ ហើយក៏ទៅចងកតែម្តង។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់