ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះខ្សែភ្លើងនិងកាប៊ីនភ្លើងធំ ផ្អើលទាំងកណ្តាលយប់!

ភ្នំពេញ: ផ្ទុះសេខ្សែភ្លើងលាន់ដូចរន្ទះបង្កឲ្យមានអគ្គិភ័យឆាបឆេះខ្សែភ្លើងនឹងកាប៊ីនភ្លើងធំបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែរនៅជុំវិញកន្លែងកើតហេតុនោះផ្ទាល់ ។

ហេតុការណ៍នេះកើតទ្បើងការពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទល់មុខរបងព្រលានយន្តហោះពោធិ៍ចិនតុង ។

តាមប្រភពព័តមានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគឺមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយមានខ្យល់បណ្តាលឲ្យខ្សែភ្លើងធ្លាក់មកដីរប៉ាតរប៉ាយពេញដីនិងបង្គោលភ្លើងហើយក៏ទុស្សេខ្សែភ្លើងលាន់ដូចរន្ទះបាញ់និងមានអគ្គិភ័យឆាបឆេះខ្សែភ្លើងហើយនិងកាប៊ីនភ្លើងតែម្តង បង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលនៅជុំវិញហេតុការណ៍នោះផ្ទាល់ទាក់ទងទៅសម្ថកិច្ចឲ្យមកជួយអន្តគមន៍ ។

ក្រោយពេលកើតហេតុក៏មានការអន្តគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញប្រចាំនៅខណ្ឌពោធិ៍សែនជ័យចុះមកបាញ់ពន្លត់ និងទាក់ទងទៅខាងEDCដើម្បីឲ្យបិទភ្លើង រហូតទាល់តែបាញ់ពន្លត់បានជោគជ័យ១០០ភាគរយ ទើបខាងEDCរៀបចំប្រព័ន្ធខ្សែភ្លើងថ្មីជូនបងប្អូនប្រជាពលរដ្ឋវិញ៕

មតិយោបល់