ព័ត៌មានជាតិ

RANGE ROVER ស្លាកលេខភ្នំពេញ 1R-5949 បើកដោយជនជាតិចិនបត់មិនស៊ីញ៉ូ ត្រូវម៉ូតូស្មាស់បុកពេញទំហឹងរបួសធ្ងន់ម្នាក់!

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក RANGE ROVER ស្លាកលេខភ្នំពេញ 1R-5949 បើកបរដោយជនជាតិចិនម្នាក់ ក្នុងទិសដៅពីលិចមកកើត លុះដល់ចំណុចកើតហេតុក៏បានបត់ស្តាំតែមិនបានស៊ីញ៉ូនោះទេ ស្របពេលនោះក៏មានម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-3414 ដែលកំពុងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមធ្យម ចាប់ហ្វ្រាំងមិនទាន់បុកចំពាក់កណ្តាលរថយន្តពេញទំហឹង រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវឯកឧត្តមជាសុផារ៉ា ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

មតិយោបល់