ព័ត៌មានជាតិ

បុរសម្នាក់ ខណៈកំពុងឈរខាត់ថ្នាំរថយន្តស្រាប់តែឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ: បុរសវ័យជាង៣០ឆ្នាំម្នាក់ ដែលជាកម្មករក្នុងការ៉ាស់ជួសជុលរថយន្តបានឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់រងរបួសធ្ងន់ ខណ:កំពុងឈរខាត់ថ្នាំរថយន្តនិងបានស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅដីឡូត៍មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ១០១៩ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

សាកសពខាងលើមានឈ្មោះ ឌុច សុខលាង អាយុ ៣១ឆ្នាំ មុខរបរ កូនជាងក្នុងការ៉ាស់ និងស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិវត្តលៀប ឃុំចម្ការសំរោងស្រុក បាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានឈរបៀកនិងខាត់ថ្នាំរថយន្តជាមួយឈ្មោះគៀង វិរបុត អាយុ៣៧ឆ្នាំ ខណ:កំពុងឈរខាត់ស្រាប់តែជនរងគ្រោះដាច់ផ្ងាកមកក្រោយ បណ្តាលរងរបួសធ្ងន់ភ្លាមៗក្រុមការងារបានដឹកជនរងគ្រោះតាមរថយន្តផ្ទាល់ខ្លួនយកទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន នៅសង្កាត់ឃ្មួញតែដោយស្ថានភាពអ្នករងរបួសធ្ងន់ធ្ងរខាងពេទ្យបង្អែកមិនមានលទ្ធិភាព ក៏ឲ្យដឹកជនរងគ្រោះបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែជាអកុសល់ពេលទៅដល់ខាងមន្ទីរពេទ្យថា ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយហេតុការណ៍កើតឡើងម្ចាស់ការ៉ាស់បានប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។
ក្រោយពីសមត្ថកិច្ចជំនាញចុះពិនិត្យបានបញ្ជាក់ប្រាប់ថាសពខាងលើនេះពិតជាបានស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីពិតប្រាកដមែន ក្រោយពិនិត្យចប់សព្វបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់