ព័ត៌មានជាតិ

កាច់.កម៉ូតូបានសម្រេចជិះទៅផុតប្រហែលជា១០០ម៉ែត្រ ត្រូវបានម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋកាក់ជាប់វាយទ្រោមខ្លួន

ភ្នំពេញ: បុរសម្នាក់ជាម្ចាស់ម៉ូតូនិចត្រូវបានជនសង្ស័យ២នាក់ធ្វើសកម្មភាពកាច់.កម៉ូតូខណ:ពេលដែលគាត់កំពុងធ្វើការនៅហាងមួយកន្លែងតែសំណាងល្អឃើញទាន់ជិះតាមជនសង្ស័យស្រែកថាចោរៗប្រជាពលរដ្ឋស្វាគមន៍ឡើងទ្រោមខ្លួន និងជនសង្ស័យម្នាក់ទៀតសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០និង៤៥នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៥១កែងផ្លូវ២៤២ ហើយគេកាក់ជាប់នៅត្រង់ចំណុចផ្លូវកែងផ្សារសូរិយាម៉ល សង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថាជារៀងរាល់ថ្ងៃគាត់តែងតែមកបម្រើការងារនៅហាងមួយកន្លែងហើយដាក់ម៉ូតូនៅចំហៀងហាងខណ:ពេលដែរជនរងគ្រោះកំពុងធ្វើការនោះក៏បានលេចមុខជនសង្ស័យ២នាក់មកយកសោអក្សរTមកធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះបានសម្រេចហើយតែត្រូវសន្តិសុខដែរយាមនៅហាងនោះឃើញទាន់ស្រែកថាចោរក៏ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនឹងផ្អើលដល់ជនរងគ្រោះទាញម៉ូតូនាំគ្នាដេញតាំងពីចំណុចផ្លូវ៥១កែង២៤២រហូតកាក់ជាប់នៅកែងផ្សាសូរិយាម៉លក៏ប្រជាពលរដ្ឋស្វាគមន៍ជនសង្ស័យម្នាក់មួយដៃម្នាក់មួយជើងបណ្តាលឲ្យជនសង្ស័យម្នាក់រងរបួសស្រាល និងម្នាក់ទៀតសន្លប់នៅនឹងកន្លែងកើតហេតុសល់ដង្ហើមចង្រិត ។

ក្រោយពេលកើតហេតុរថយន្តសាមុយក៏បានដឹកយកជនសង្ស័យដែរសន្លប់ស្តូកស្តឹងនោះយកទៅសង្គ្រោះរីឯម្នាក់ទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនយកទៅសួរនាំនឹងជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅឯមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញដើម្បីឲ្យសមត្ថកិច្ចធ្វើការទៅតាមផ្លូវច្បាប់ ៕

មតិយោបល់