ព័ត៌មានជាតិ

សង្ស័យម្ចាស់ស្រវឹង Lexus 470 បើកបុករះរថយន្ត ៣ គ្រឿង រួមទាំងម៉ូតូ ២គ្រឿង រងការខូចខាត និងរបួសធ្ងន់ ២នាក់

ភ្នំពេញ: កាលយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅឯសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយសចង្វារ រាជធានីភ្នំពេញ ដោយរថយន្ តLexus ៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2Q-099 បើកបរដោយបុរសម្នាក់ ទើបនឹងចេញពីញុាំការគេនៅអូតែលសុខា បានបើកបុករះរថយន្តចំនួន៣ គ្រឿង រួមទាំងម៉ូតូ២ គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត និងមានអ្នករងរបួសធ្ងន់ពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅធ្វើការវាស់វែង និងយករថយន្តទាំង ៤ គ្រឿង រួមទាំងម៉ូតូពីរគ្រឿង មករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីរងចាំការដោះស្រាយគ្នា នៅពេលក្រោយ៕

មតិយោបល់