Post News Media ព័ត៌មានជាតិ កម្មករស៊ីនទ្រ...

កម្មករស៊ីនទ្រីម្នាក់ ស្គាល់គ្នាបាន៤ថ្ងៃ នាំគ្នាផឹកស៊ីចូលក្លឹប ព្រឹកឡើងមិត្តភក្តិយកម៉ូតូទៅបាត់

ភ្នំពេញ: កម្មករស៊ីនទ្រីម្នាក់បានស្គាល់មិត្តភក្តិបាន៤ថ្ងៃបាននាំផឹកស៊ី លុះដល់ស្អែកឡើងមិត្តភក្តិយកម៉ូតូទៅបាត់ទើបមកបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍ដង្កោឲ្យជួយអន្តរាគមន៍កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។

ជនរងគ្រោះ​មានឈ្មោះ​ អួញ​ ចក់​ អាយុ២០ឆ្នាំ​ មុខរបរកម្មករ​ស៊ីនទ្រី​ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ។ ចំណែកមិត្តភក្តិដែលយកម៉ូតូទៅបាត់មានឈ្មោះ ឡាយ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

ម៉ូតូដែល​ជនសង្ស័យ​យកទៅ​ ​ម៉ាក​ស៊ុយសាគីឡែត​ ពណ៌ស​ លាយផ្កាឈូក​ ស៊េរី​ឆ្នាំ​២០១៧​ ពាក់ស្លាកលេខ​ តាកែវ​ 1N-1797។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ពួកគេទាំង២នាក់នាំគ្នាដើរនិងបានចូលក្លឹបឌឺរ មីង លុះដល់ម៉ោង១២រំលងអធ្រាត្រ គេទាំង២នាក់បានចេញពីក្លឹបវិញគិតថាត្រឡប់មកបន្ទប់ជួល ស្រាប់តែពេលនោះ ក៏មានជនមួយក្រុមចេញពីក្លឹបដូចគ្នា ហើយបានយកដុំថ្មមកគប់មកលើរូបគេទាំង២បណ្ដាលឲ្យឈ្មោះអួញ​ ចក់ ដែលជាម្ចាស់ម៉ូតូរងរបួសកញ្ចឹងក ពេលនោះគេទាំង២នាក់អត់មានលុយចូលពេទ្យមើលរបួស ក៏នាំគ្នាយកគ្រឿងម៉ូតូទៅបញ្ចាំយកលុយមកលាងរបួស ពេលដែលលាងរបួសរួចពួកគេទាំង២នាក់បានមកដេកនៅបន្ទប់ឈ្មោះអួញ​ ចក់ លុះដល់ព្រឹកឡើងវេលាម៉ោង៦និង៣០នាទី ឈ្មោះអួញ​ ចក់បានក្រោកពីដេក អត់ឃើញសម្លាញ់ឈ្មោះឡាយនិងម៉ូតូបានភ្ញាក់ខ្លួនថាមិត្តសម្លាញ់រូបនេះបានស៊ីដាច់ម៉ូតូគេបាត់ហើយ និងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគររដ្ឋបាលដង្កោដើម្បីឲ្យសមត្ថកិច្ចជួយ អន្តរាគមន៍ និងចាប់ជនសង្ស័យមកចាត់ការតាមផ្លូវច្បាប់។

ជនរងគ្រោះបានលើកពីការហួសចិត្តថា មិនគួមិត្តសម្លាញ់ដែលទើបនឹងបានស្គាល់គ្នាបាន៤ថ្ងៃសោះ និងបានបបួលគេដើផឹកស៊ីរួចចូលក្លឹបរាំលេងសប្បាយហើយអស់លុយ ដល់ព្រឹកឡើងយកម៉ូតូទៅបាត់ទៀត៕

Loading...