ព័ត៌មានជាតិ

ចេញពីភ្នំពេញ នាំគ្នាបង្កើតក្រុមបក្ខពួកឆក់ជនរបទេសនៅខេត្តសៀមរាប ចៃដន្យជាប់ខ្នោះរបស់សមត្ថកិច្ច!

សៀមរាប: លោកវរសេនីយ៍ត្រី ដា ចម្រើន អធិការរងក្រុងសៀមរាប បានប្រាប់Post News ថា មានការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្រោយពីបានធ្វើសកម្មភាពឆក់កាបូបពីជនជាតិអង់គ្លេស ដែលកំពុងធ្វើដំណើរតាមដងផ្លូវ។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៤ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ Jona than chan ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិអង់គ្លេស សម្ភារ:បាត់បង់រួមមាន ប្រដាប់សាកថ្មទូរសព្ទ ១, ទូរសព្ទ ១គ្រឿង (sumsung galaxy s6 ) ,Visa card ១សន្លឹក , ខ្សែដៃលោហ:ធាតុពណ៌ទឹកប្រាក់ ១ និងប្រាក់ដុល្លារ ២៥ដុល្លារ ។

ក្រោយពេលកើតហេតុហើយនោះ សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ រួមមាន៖
១.ឈ្មោះ ជា លាងគី ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២.ឈ្មោះ សោរ ដាណេ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣.ឈ្មោះ ម៉ៅ សុបញ្ញា ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
៤.ឈ្មោះ ម៉ៅ ចាន់ថាវី ភេទស្រី អាយុ ២១ឆ្នាំ ទីលំនៅ ភូមិអំពិល សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
៥.ឈ្មោះ ព្រឿង សុផានិត ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
និងទី៦.ឈ្មោះ ទេព ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅ សង្កាត់ទួលទំពូង ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព ករណីខាងលើពិតប្រាកដមែន និងកន្លងមកធ្លាប់បានធ្វើសកម្មភាព ឆក់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង៨និង៣០នាទីយប់មុខសណ្ឋាគារឃីងដុម ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

សម្ភារ:ដកហូតបានរួមមាន៖ កុំព្យូទ័រយួដៃ១គ្រឿងម៉ាក​ អេបផល, ចិញ្ជៀនលោហ:ធាតុ ពណ៌ស៥វង់, វិទ្យុទាក់ទងប្រភេទ ID ពណ៌ខ្មៅ១គ្រឿង, វ៉ែនតា២,​ កាបូបយួរដៃ១ចម្រុះពណ៌, ដុំសាកចំនួន៣, កាបូបស្ពាយ ពណ៌បៃតងចំនួន១, កាបូបស្ពាយចំហៀងចំនួន១ ,ប្រាក់អង់គ្លេស១២០, ប្រាក់​អឺរ៉ូ​៥, ប្រាក់ម៉ាឡេស៊ី៦, ប្រាក់មីយ៉ាន់ម៉ា២១៣៥០, កាតបង់ប្រាក់របស់ធនាគារចិន២សន្លឹក, កាតធនាគារCCB ១, កាតធនាគារមែននូឡាយ​ ឈ្មោះ​ ម៉ៅ​ ​ចាន់ថាវី, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ឈ្មោះ​ ម៉ៅ​ ចាន់ថាវី, ប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន​ រស្មីមេគង្គ​ និង​លិខិតបេសកកម្ម​ឈ្មោះ​ ព្រឿង​ សុផានិត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់