ព័ត៌មានជាតិ

សង្ឃចំនួន២អង្គ ត្រូវបានគណៈកម្មាការវត្តស្ទឹងមានធ្វើការបណ្តេញចេញពីវត្ត ប្រព្រឹត្តខុសវិន័យសង្ឃលែងល្បែងស៊ីសង

ភ្នំពេញ: សង្ឃចំនួន២អង្គ ត្រូវបានគណ:កម្មាការវត្តស្ទឹងមានធ្វើការបណ្តេញចេញពីវត្តក្រោយពេលប្រព្រឹត្តខុសវិន័យសង្ឃលែងល្បែងស៊ីសង បៀនិងខ្លាឃ្លោក និងផ្តល់ទីតាំងប្រមូលផ្តុំគ្នាលេងល្បែងនៅក្នុងវត្តអារាមដែលជាកន្លែងទីសាការ:សម្រាប់ពុទ្ធសាសនិជន។

នៅព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ព្រះចៅអធិការវត្តស្ទឹងមានជយ័ព្រះនាមខុន ប៊ុនធឿន បានបើកអង្គប្រជុំ ដោយមានការចូលរួមពីមន្ទីរធម្មការនិងសាសនាចំនួនជាង៥០អង្គបានជំរុញឲ្យសង្ឃចំនួន២អង្គដែលគង់នៅកុដិលេខ១៨នៅក្នុងវត្តស្ទឹងមានជ័យ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលចាកចេញពីវត្តដោយសង្ឃទាំង២អង្គខាងលើនេះ បានប្រព្រឹត្តខុសវិន័យសង្ឃលេងល្បែងស៊ីសងភ្នាល់គ្នាដាក់បច្ច័យដែលព្រះចៅអធិការ លោកបានហៅធ្វើកិច្ចសន្យាជាច្រើនដងហើយសង្ឃអង្គនេះនៅតែផ្គើនមិនគោរពវិន័យសង្ឃមិនត្រឹមតែប៉ុណ្ណោះថែមទាំងផ្តល់ទីតាំងក្នុងកុដិលេខ១៨ធ្វើកន្លែងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យនៅក្នុងទីវត្តអារាម៕

មតិយោបល់