Post News Media ព័ត៌មានជាតិ នាំខ្លួនបុរសម...

នាំខ្លួនបុរសម្នាក់ ទៅសាកសួរបន្ថែមរឿង ចេញសែកគ្មានសាច់ប្រាក់!

ភ្នំពេញ: នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការបាន បង្គាប់ឲ្យ មន្ត្រីពន្ធនាគារ រាជធានីភ្នំពេញ នាំខ្លួនបុរសវ័យចំណាស់ម្នាក់ទៅសាកសួរ បន្ថែមពាក់ព័ន្ធករណី ចេញសែកគ្មានសាច់ប្រាក់។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់នោះមានឈ្មោះ ហេង អ៊ុយហុក ត្រូវតុលាការចោទប្រកាន់ ពាក់ព័ន្ធករណីចេញមូលប្បទានបត្រ គ្មានសាច់ប្រាក់ (សែកស្អុយ)ឲ្យទៅម្ចាស់បំណុល។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅពេលដែលសមត្ថកិច្ចបញ្ជូនខ្លួនជនជាប់ចោទទៅកាន់តុលាការនោះ មានសាច់ញាតិរបស់ជនជាប់ចោទ ដើរគំរាមអ្នកសារព័ត៌មានមិនឲ្យថតរូបជនជាប់ចោទ និងបានបញ្ជាឲ្យអ្នកសារព័ត៌មានលុបរូបថតដែលថតបានទាំងអស់៕

Loading...