ព័ត៌មានជាតិ

ម៉ាស៊ីនកៀបទឹកអំពៅ រឹត.កស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់ ស្លាប់មួយរំពេច!

ត្បូងឃ្មុំ: ​ហេតុការណ៍មួយ​មិននឹកស្មានដល់ បន្ទាប់ពីមានស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់ កំពុងឱនកៀបទឹកអំពៅ ស្រាប់តែកន្សែងដែលរុំ.កនោះ បានចូលទៅក្នុងម៉ាស៊ីនទឹកអំពៅដែលកំពុងវិល បណ្តាលឲ្យរឹត.កស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទួលកំពតទី៣ ឃុំបឹងព្រួល ស្រុកបឹងព្រួល ខេត្តត្បូងឃ្មុំ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញ ស្រ្តីរងគ្រោះកំពុងឈរកៀបអំពៅយកទឹក ដោយមិនបានប្រយត្ន័ ខណ:ដែលកំពុងឱនយកកាកអំពៅនោះ ស្រាប់តែកន្សែងរុំ.ករបស់គាត់ បានចូលទៅក្នុងផ្នោះកិនអំពៅដែលកំពុងវិល បណ្តាលឲ្យរឹត.កស្ត្រីរងគ្រោះស្លាប់មួយរំពេចតែម្តង ហើយក្រោយពីកើតហេតុ​សមត្ថកិច្ចបានពិនិត្យសពជនរងគ្រោះ និងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់