ព័ត៌មានជាតិ

រថយន្តដឹកដី ប្រហារជីវិតបុរសម្នាក់ស្លាប់មួយរំពេច ចោលប្រពន្ធនិងកូន!

ភ្នំពេញ: ហេតុការណ៍គួរឲ្យរន្ធត់មួយ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗ ចោលប្រពន្ធនិងកូន ក្រោយពីត្រូវរថយន្តដឹកដីបុកយ៉ាងពេញទំហឹង។

ហេតុការណ៍ខាងលើនេះ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចលើផ្លូវបេតុង ក្បែរផ្លូវរថភ្លើង នៅក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 1B-8102 ជាមួយកូនប្រុសអាយុប្រហែល១០ឆ្នាំ ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ។ រីឯរថយន្តដឹកដីបង្ក គ្មានស្លាកលេខបាន បើកបរពីត្បូងទៅជើង (បញ្ច្រាសទិស) លុះមកដល់ចំណុចកើតហេតុ រថយន្តដឹកដីបានវ៉ាជែងរថយន្ត១គ្រឿងទៀត រួចជ្រុលបុកជនរងគ្រោះ បណ្តាលឲ្យបោកផ្ទប់ក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ។ រីឯកូនតូចសំណាងមែនទែនគ្រាន់តែរងរបួសតិចតួចតែប៉ុណ្ណោះ ។

ភ្លាមៗ នោះរថយន្តដឹកដីដែលគ្មានស្លាកលេខ នោះបានបន្ថែមល្បឿនរត់គេចបាត់ស្រមោលតែម្តង។ ក្រោយពេលកើតុប្រពន្ធជនរងគ្រោះបានមកដល់កន្លែងកើតហេតុបានត្រឹមតែបីកូនតូចយំឱបសពប្តីដែលស្លាប់បាត់បង់និងស្រែកហៅប្តីឲ្យដឹងខ្លួនឡើងតែប៉ុណ្ណោះ ដោយភាពសោកស្តាយបំផុត៕

មតិយោបល់