ព័ត៌មានជាតិ

ស្រវឹងបាត់ស្មារតី ទាញកាំបិតបុ័ងតោ កាប់លើបុរស​ម្នាក់រងរបួសធ្ងន់

តាកែវ: សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដោយបានកាប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិរកាពក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ​។

ជនរងគ្រោះមានឈ្មោះ​ ឃ្លោក បែក ហៅបែន ភេទប្រុស អាយុ៥៨ឆ្នាំ ត្រូវជាឪពុកក្មេកឈ្មោះ ផាត់ ភា ភេទប្រុស​ អាយុ៣៩ឆ្នាំ និងជនបង្កមានឈ្មោះ ឯម កើត ភេទប្រុស អាយុ២៤ឆ្នាំ ទាំង៣នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២បានច្រូតស្រូវនៅពីខាងលិចផ្ទះ ចម្ងាយជាង៥០ម៉ែត្រ ខណ:នោះស្រាប់តែមានជនសង្ស័យម្នាក់បានកាន់កាំបិតបុ័ងតោផ្លែស ដងដែកក្នុងស្ថានភាពស្រវឹង និងដើរឆ្ពោះទៅជនរងគ្រោះទាំង២ ហើយបានយកកំបិតដែលនៅនឹងដៃកាប់ទៅលើជនរងគ្រោះឈ្មោះ ឃ្លោក បែក ហៅបែន ១កំបិតត្រង់ថ្ងាសខាងឆ្វេង និងថ្ពាល់ខាងឆ្វេងដេរចំនួន១៥ថ្នេរ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់