ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកក្មេងប្រុសអាយុ៥ឆ្នាំ បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូបើកបុកក្មេងប្រុសថ្មើរជើងម្នាក់ បណ្តាលឲ្យស្លាប់ ខណ:បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមដងផ្លូវក្រាលកៅស៊ូ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤ ស្ថិតក្នុងភូមិអំរ៉ែ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ អូន គំរូ ភេទប្រុស អាយុ៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ
និងជនបង្កមានឈ្មោះ អ៊ីវ នាស ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សសាលា បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ
សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខតាកែវ 1M-8766 ស្នាក់នៅភូមត្រពាំងពាយ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងបានធ្វើដំណើរពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកក្មេងប្រុសថ្មើរជើងម្នាក់ ខណ:ដែលក្មេងប្រុសរងគ្រោះ បានកំពុងដើរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់