ព័ត៌មានជាតិ

ទទួលបញ្ញើគេ ជាង២ម៉ឺនដុល្លារ ត្រូវចោរគាស់ផ្ទះយកទៅអស់ ធ្ងន់.ក ហើយពេលនេះ!

បាត់ដំបង: បុរសម្នាក់ បានត្រឹមតែមកប្តឹងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវចាប់ជនសង្ស័យជាចោរ ក្រោយពីគាត់បានទទួលបញ្ញើគេ ចំនួនជាង២ម៉ឺនដុល្លារ ទុកសងឲ្យម្ចាស់អីវ៉ាន់នៅភ្នំពេញ បែរជាត្រូវចោរលួចគាស់យកលុយទៅអស់។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះក្នុងក្រុមទី១៥ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះរងគ្រោះខាងលើមាន​ឈ្មោះ​ គង់ ច​ន្ធី ​ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ ​មុខរបរ​ត់​តាក់ស៊ី​ ស្នាក់នៅទីតាំងកើតហេតុខាងលើ បានរៀបរាប់ថា មាន​ជន​មិន​ស្គាល់មុខ​បានដាក់​កៅអី​ខ្ពស់​ឡើង​តាម​របង​ផ្ទះ​ខាងក្រោយ​ ​គាស់​បង្អួច​​ឆ្កឹះ​យកលុយ​ក្នុង​បន្ទប់ដេក​អស់​ជាង​២​ម៉ឺន​ដុល្លារ ពេលដែលគាត់កំពុងសម្រាន្តលក់ក្នុងដំណេក ហើយលុយដែលចោរលួចយកទៅនេះ គឺជាលុយបញ្ញើចំនួនជាង ២ម៉ឺនដុល្លារ ដែលគេផ្ញើទៅឲ្យម្ចាស់អីវ៉ាន់នៅភ្នំពេញ តែមិនទាន់បានផ្ញើផងក៏ត្រូវចោរលួចយកទៅបាត់តែម្តង ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវបន្ត៕

មតិយោបល់