Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនស្ត្...

ឃាត់ខ្លួនស្ត្រី២នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសងកន្ទុយលេខខុសច្បាប់!

បាត់ដំបង: លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់Post Newsថា មានករណីចុះបង្ក្រាបទីតាំងលួចលាក់នូវល្បែងស៊ីសង(កន្ទុយលេខ) ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនបានស្ត្រី២នាក់ក្នុងនោះមេម្នាក់និងអ្នកចាក់កន្ទុយលេខម្នាក់។

ការចុះបង្រ្កាបខាងលើនេះ បានប្រព្រឹត្ត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង១០នាទីរសៀល នៅត្រង់ចំណុចក្រុមទី៣២ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សម្ភារ:ដែលសមត្ថកិច្ចធ្វើការដកហូត រួមមាន តុឈើចំនួន១ កៅអីឈើចំនួន១ ម៉ាស៊ីនហ្វាក់ចំនួន១គ្រឿង កាស្យូចំនួន១ កាតុងឆ្នោតមួយចំនួនធំ និងប្រាក់ខ្មែរចំនួនមួយលានពីរម៉ឺនរៀល។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងសម្ភារ:មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕

Loading...