Post News Media ព័ត៌មានជាតិ ទុសេ្សខ្សែភ្ល...

ទុសេ្សខ្សែភ្លើង ផ្អើល​​អ្នកធ្វើការនៅហ្គោសេវាបកប្រែ ​យកបំពង់បាញ់ពន្លត់ទើបរលត់!..

ភ្នំពេញ: ទុស្សេខ្សែភ្លើងចេញផ្សែងហុយខ្មួលខ្មាញ់បណ្តាលឲ្យអ្នកធ្វើការនៅហ្គោសេវាបកប្រែនិងពលរដ្ឋនៅក្បែរភ័យស្លន់ស្លោរទាញបំពង់ពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំពង់ ទើបរលត់តែហាក់មិនអស់ចិត្តទាក់ទងរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់ទើបអស់ការសង្ស័យ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមផ្លូវ១០៨ ផ្ទះលេខ៩៨B98Cភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាម្ចាស់ទីតាំខាងលើមានឈ្មោះ រៀ ចាន់សេរី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរហ្គោសេវាបកប្រែ។

សមត្ថកិច្ចឲ្យដឹងទៀតថាករណីផ្សែងខ្មួលខ្មាញ់នេះកើតឡើងបណ្តាលឲ្យអ្នកនៅធ្វើការនៅកន្លែងធ្វើការខាងលើភ័យស្លន់ស្លោរយកបំពង់ពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុអស់ជាច្រើនបំពង់ព្រមទាំងបំពង់ពន្លត់អគ្គិភ័យរបស់ប៉ុស្តិ៍វត្តភ្នំអស់២បំពង់ផងដែរ ទើបរលត់តែហាក់មិនប្រាកដ ទើបទាក់ទងរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៀតមកបាញ់ឲ្យអស់ការសង្ស័យហើយផ្សែងក៏ឈប់ហុយភ្លាមៗផងដែរ។

អគ្គិភ័យខាងលើនេះសមត្ថកិច្ចសន្និដ្ឋានថាបណ្តាលមកពីទុស្សេខ្សែភ្លើងហើយខូចខាតសម្ភារ:បន្ទប់ដេកគឺពិដាន៕

Loading...