Post News Media ព័ត៌មានជាតិ គ្រោះថ្នាក់ចរ...

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ នៅស្រុកព្រះស្តេច!

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AH-9171 បើកដោយឈ្មោះ ឈុន សុខ ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិរវាង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DQ-8008 ជិះដោយឈ្មោះហ៊ាង ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិល្វា ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្នុងទិសដៅបញ្ច្រាស បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់តែម្តង។ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋានស្រុកព្រះស្តេច ដើម្បីដោះស្រាយគ្នាពេលក្រោយ៕

Loading...