Post News Media ព័ត៌មានជាតិ ក្មេងប្រុសម្ន...

ក្មេងប្រុសម្នាក់ទៀតហើយ! ដួលលើឆ្នាំងទឹកកំពុងពុះ បណ្តាលឲ្យរលាកពេញខ្លួនរងរបួសធ្ងន់!

ប៉ៃលិន: ហេតុការណ៍ដ៏គួរឲ្យអាណិតអាសូរ ក្រោយពីក្មេងប្រុសម្នាក់ រត់លេងជំពប់ជើងដួលលើឆ្នាំងស្ងោរគ្រាប់ខ្នុរ បណ្តាលឲ្យរលាកពេញខ្លួនរងរបួសធ្ងន់។

ករណីកើតឡើងនៅវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅខ្ទមចម្ការនៅជិតភ្នំដោះក្រមុំ ស្ថិតក្នុងភូមិដោះក្រមុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្មេងប្រុសរងគ្រោះឈ្មោះ វិរ: ឡូយ អាយុ២ឆ្នាំ រស់នៅជាម្តាយធ្វើជាកម្មករស៊ីឈ្នួលចាំចម្ការឲ្យឈ្មោះ កែវ សែន ជាង៥ខែ។

ក្មេងប្រុសរងគ្រោះបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តប៉ៃលិន ដោយសភាពធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅព្យាបាលនៅពេទ្យខេត្តបាត់ដំបង៕

Loading...