ព័ត៌មានជាតិ

រថយន្តស៊ាំយ៉ុង បុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ខ្ទេចជើងម្ខាង រួចដាក់សាប៊ូបាត់!

ស្ទឹងត្រែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តស៊ាំយ៉ុង បានបុកជាមួយនឹងម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ម្ខាងយ៉ាងធ្ងន់ធ្ងរ រួចបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង១៥នាទី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច៤៦១ ត្រង់ផ្លូវបំបែក ចូលវារីអគ្គិសនី ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តប្រភេទស៊ាំយ៉ុង ពណ៌សំបកឪឡុក បើកពីកើតទៅលិច បានបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងបើកពីកើតមកត្បូង ដោយឈ្មោះ យឹង ប៊ុណ្ណា ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ពេញទំហឹង បណ្តាលឲ្យបាក់ជើងម្ខាងខ្ទេចម៉ាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង រួចរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោលតែម្តង៕

មតិយោបល់