Post News Media ព័ត៌មានជាតិ អីក៏សាហាវយ៉ាង...

អីក៏សាហាវយ៉ាងនេះ! រថយន្តធន់ធំរបស់ក្រុមហ៊ុន ខេស៊ីមេន រួមនឹងរថយន្តកុងតឺន័រ៤គ្រឿងទៀត បុកគ្នាពេញទំហឹងនៅក្រុងព្រះសីហនុ

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តចំនួន៥គ្រឿង ក្នុងនោះរួមមាន រថយន្តសណ្តោងរម៉កស៊ីទែនស៊ីម៉ង់ត៍ ក្រុមហ៊ុន ខេស៊ីមេន មួយគ្រឿង និង៤គ្រឿងទៀតជាប្រភេទរថយន្តកុងតឺន័រ បានបុកគ្នាពេញទំហឹងជាបន្តបន្ទាប់ បណ្តាលឲ្យរថយន្តទាំង៥គ្រឿង ខ្ទេចយ៉ាងដំណំ តែសំណាងណាស់គ្មាននរណាម្នាក់រងរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៣០នាទី ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅលើ​វិថី​ផែ​ ត្រង់ចំណុច​កែង​រ៉ា​ ស្ថិតនៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

បន្ទាប់ពីកើតហេតុហើយនោះ រថយន្តទាំង៥គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...