ព័ត៌មានជាតិ

ហ៊ានណាស់! ជនជាតិឡាវ យកថ្នាំញៀនជាង២គីឡូ មកជួញដូរខុសច្បាប់នៅកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបាន!

ស្ទឹងត្រែង: ជនសង្ស័យជនជាតិឡាវម្នាក់ ដែលជាមេក្លោងជួញដូរគ្រឿងញៀន រួមនឹងគ្រឿងញៀនជាង២គីឡូក្រាម ត្រូវបានកម្លាំងនរបាលខេត្តស្ទឹងត្រែង សហការជាមួយ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឆ្មក់បង្ក្រាបបាន កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅម្តុំកោះឬស្សី ក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ជនសង្ស័យរូបនេះមានឈ្មោះ សូរិយវង្សប៉ក់ ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិឡាវ ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ធំ ដែលមានទម្ងន់ជាង២គីឡូក្រាមឯណោះ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់