Post News Media ព័ត៌មានជាតិ ហ៊ីយ៉ាន់ដាយ ប...

ហ៊ីយ៉ាន់ដាយ បើកប៉ះស្លាកប៉ាណូក្រុមហ៊ុនស្រាបៀរBarrley Black សង្កត់លើរថយន្ត នៅក្រុងព្រះសីហនុ!

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានរថយន្ត១គ្រឿងបើកប៉ះផ្ទាំងស្លាកប៉ាណូ របស់ក្រុមហ៊ុនស្រាបៀរBarrley Black បណ្តាលឲ្យធ្លាក់សង្កត់លើរថយន្ត កាត់ទទឹងផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៥៥នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ មុខអនុស្ថានីយ៍អគ្គិសនី នៅក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រថយន្តខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1535 បើកបរក្នុងទិសដៅពីក្រុងព្រះសីហនុ មិនទម្លាក់ទ្រុងបែន លុះមកដល់ចំណុចកើតហេតុ ក៏បានបើកប៉ះផ្ទាំងស្លាកប៉ាណូស្រាបៀរខាងលើ បណ្តាលឲ្យធ្លាក់សង្កត់លើរថយន្ត កាត់ទទឹងផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍តែម្តង៕

Loading...