ព័ត៌មានជាតិ

ខារ៉ាអូខេធម្មជាតិ1KTV ត្រូវជនសង្ស័យចូលវាយនិងបាញ់៣គ្រាប់ ផ្អើលសមត្ថកិច្ច!

ភ្នំពេញ: ហាង ខេរ៉ាអូខេ យីហោ ធម្មជាតិ1KTV ត្រូវបានក្រុមប្រដាប់អាវុធចូលវាយនឹង បាញ់ចំនួន៣គ្រាប់ បណ្តាលឲ្យរងរបួសបុគ្គលិកហាងម្នាក់ នឹងបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅហាងយីហោ ធម្មជាតិ1KTV តាមបណ្តោយផ្លូវ ២០០៤ ស្ថិតនៅភូមិ ត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុគ្គលិកដែលជាជនរងគ្រោះមានឈ្មោះ ស៊ន អិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បុគ្គលិក ហាងខាងលើ ស្នាក់នៅក្នុងហាង មានភូមិកំណើតនៅភូមិ ទឹកល្អក់ ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់អង្គុយហូបចុកលេង នៅមុខហាងខាងលើ ដោយមានគ្នា៤នាក់ បន្ទាប់មកឃើញភាគីបង្ក ឈ្លោះគ្នាជាមួយហាងនៅក្បែរដោយឈ្លោះនៅមុខហាងខាងលើដោយជជែកគ្នា បន្ទាប់មកទៀតបានស្ងាត់ម្តងរួចមកហើយ។ បន្ទាប់មកទៀតបុគ្គលិកហាងរាជនីដែលមានទំនាស់ជាមួយជនបង្កខាងលើ ហើយបាននិយាយមកលើពួកគាត់ថា «វាយឆ្កែអត់អា៎» ហើយខាងជនរងគ្រោះ បានតបថា «ទេពួកខ្ញុំអត់ដឹងទេ»។
លុះនៅម៉ោង កើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូធំមួយគ្រឿង បានមកវាយភ្ញៀវ នៅក្នុងហាងខាងលើ ដោយដំបង ដោយវាយដេញចូលក្នុងហាង បណ្តាលឲ្យវាយត្រូវភ្ញៀវម្នាក់ នឹងបុគ្គលិកម្នាក់ រងរបួសស្រាល ហើយភ្ញៀវដែលរងរបួសខាងលើបានចេញទៅបាត់ភ្លាមផងដែរ។

ប្រភពបានបន្តទៀតថា ខណ:ដែលជនបង្កម្នាក់ដែលជិម៉ូតូពីក្រោយ កំពុងតែដេញវាយ ចូលមកក្នុងហាង ខាងលើ បន្ទាប់ជនបង្កជាអ្នកបើកម៉ូតូធំខាងលើ បានដកកាំភ្លើងមកបាញ់ចូលក្នុងហាង ចំនួន៣គ្រាប់ ហើយបានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងសមត្ថកិច្ចមកអន្តរាគម៍ភ្លាមៗផងដែរ ហើយបានឆែកមើលកាំម៉េរ៉ាឃើញសកម្មភាពខាងលើហើយឲ្យជនរងគ្រោះទៅដាក់ពាក់បណ្តឹងភ្លាមផងដែរ៕

មតិយោបល់