Post News Media ព័ត៌មានជាតិ គ្រោះថ្នាក់ចរ...

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកអ្នកថ្មើរជើង របួសធ្ងន់ស្រាល៣នាក់ នៅស្រុកភ្នំស្រួច!

កំពង់ស្ពឺ: លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការស្រុកភ្នំស្រួច បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ម៉ូតូបើកបុកអ្នកថ្មើរជើងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦យប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវក្រាកៅស៊ូ នៅត្រង់ចំណុចភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ជុំ រឹទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(រងរបួសធ្ងន់)
និងម្ចាស់ម៉ូតូជាជនបង្កមានឈ្មោះ យ៉ុន សុភ័ក្ត្រ ភេទប្រុស អាយុ១៦ឆ្នាំ បើកម៉ូតូមួយគ្រឿង ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J-8701 បានធ្វើដំណើរជាមួយ លោកសង្ឃចំនួន២អង្គ ទី១ព្រះនាម គីម ចន្នី ភេទប្រុស ២៦ព្រះវស្សា ស្នាក់នៅវត្តស្លាបលេង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(រងរបួសស្រាល) ទី២ព្រះនាម ជិន គង់ ភេទប្រុស ២៥ព្រះវស្សា គង់នៅវត្តជាមួយគ្នា ស្នាក់នៅភូមិក្រាំងក្រូច ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូបង្កបានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកអ្នកថ្មើរជើងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍នគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

Loading...