Post News Media ព័ត៌មានជាតិ ក្រឡាប់គោយន្ត...

ក្រឡាប់គោយន្តកន្ត្រៃដឹកកំណាត់អុស សង្កត់លើបុរសម្នាក់ស្លាប់ នៅស្រុកសន្ទុក!

កំពង់ធំ: លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧
ស្ថិតនៅលើកំណាត់ផ្លូវលំ ត្រង់ចំណុចទូករទេះ ភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះមានឈ្មោះ សុខ ធារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានបើកគោយន្តកន្រ្តៃដឹកកំណាត់អុស ដែលមានផ្ទុកទម្ងន់ធ្ងន់ ទើបបណ្តាលឲ្យក្រឡាប់គោយន្ត ត្រូវកំណាត់អុសសង្កត់ពីលើសា្លប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅការិយាល័យចរាចរណ៍។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...