ព័ត៌មានជាតិ

គ្រូបង្រៀន និងសិស្សជាច្រើនពាន់នាក់ ដែលតវ៉ានៅវិទ្យាល័យកំពង់ធំ ពេលនេះរំសាយហើយ !

កំពង់ធំ: លោក ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន បានប្រាប់Post News ថា ​មានការតវ៉ាមួយបានកើតឡើង ដោយមានគ្រូបង្រៀននិងសិស្សានុសិស្សជាច្រើនពាន់នាក់ បានផ្ទុះការតវ៉ាមិនចូលរៀន និងមិនចូលបង្រៀន បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរចុះមកអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចវិទ្យាល័យកំពង់ធំ ក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោយពីមានការតវ៉ារួចមក គេសង្កេតឃើញសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ចុះទៅសម្របសម្រួល ទើបក្រុមគ្រូបង្រៀន និងសិស្សានុសិស្សខាងលើ យល់ព្រមរំសាយការតវ៉ានេះវិញ៕

មតិយោបល់