ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់ នៅស្រុកគងពិសី!

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ភូមិម្កាក់
ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា គេឃើញមានម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ស៊េរី២០១៦ ពាក់ស្លាកលេខ កំពង់ស្ពឺ1H-4819 ជិះដោយឈ្មោះស៊ន ហេន ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរមកពីទិសខាងជើងទៅទិសខាងត្បូង(របួសធ្ងន់) លុះមកដល់ចំណុចខាងលើ បានរេចង្កូតទៅបុកម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CR-1383 ជិះដោយឈ្មោះ ឆែម ណុប ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី (ស្លាប់) ពេលបញ្ជូនទៅភ្នំបានពាក់កណ្តាកផ្លូវ)ដឹកឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអង្គមាស ឃុំមហាឬស្សី ស្រុកគងពិសី(របួសស្រាល) បើកបរពីទិសខាងត្បូងទៅទិសខាងជើង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោបាយទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី៕

មតិយោបល់