Post News Media ព័ត៌មានជាតិ ចុមខ្លាំងបាត់...

ចុមខ្លាំងបាត់! សិស្សសាលាម្នាក់ ជិះម៉ូតូលក់ថ្នាំញៀនឆ្លងខេត្តទៀត!..

ព្រះសីហនុ: កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់សិលា បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនមួយករណី នៅវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ជនសង្ស័យម្នាក់ឈ្មោះ កែវ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅកំពង់កណ្តាល ឃុំកំពង់បាយ ស្រុកកំពត ខេត្តកំពត មុខរបរជាសិស្ស។
ចាប់យកបានថ្នាំញៀនមេតំហ្វេតាមីនចំនួន២៨កញ្ចប់ (មាន៧កញ្ចប់ធំ និង ២១កញ្ចប់តូច)។

ប្រភពដដែលបញ្ជាក់ថា មុខសញ្ញាគ្រឿងញៀនម្នាក់នេះ មិនមែនជាមនុស្សនៅក្នុងមូលដ្ឋានឡើយ។ មកពីចម្ងាយមានសកម្មភាពគួរឲ្យសង្ស័យ សមត្ថកិច្ចបានតាមដានហើយឃាត់ខ្លួន មកសួរនាំទើបបែកធ្លាយរកឃើញថ្នាំញៀនតែម្តង។

ករណីនេះសមត្ថកិច្ច ជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅសាលាដំបូង៕

Loading...