ព័ត៌មានជាតិ

Update៖ (ជនជាតិចិន)ជាងម៉ាស៊ីនក្រុមហ៊ុនតែហេង បើករថយន្តបុកម៉ូតូសង់លាន់ដូចរន្ទះ ស្លាប់២នាក់ឪពុកកូនយ៉ាងរន្ធត់!

កំពង់ស្ពឺ: លោក តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺ ទទួលផែនចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តហាយឡែនឌ័រ បានបុកម៉ូតូសង់ពេញទំហឹង រួចក្រឡាប់សង្កត់លើម៉ូតូនិងមនុស្ស បណ្តាលឲ្យស្លាប់ទាំង២នាក់ឪពុកកូនយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង២៦នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១១-១២ ភូមិស្វាយតាវង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់​ស្លាកលេខ ភ្នំពេញ 2V-7389 បើកដោយឈ្មោះ LIANG WUJUN ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិចិន មុខរបរជាងម៉ាស៊ីនក្រុមហ៊ុនតែហេង ស្នាក់នៅបុរីសែនមនោរម្យ ភូមិអង្គកាវ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមដំណើរជាមួយនិងឈ្នោះ LI GUANG ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបើកបរមកដល់ផ្លូវបត់កោង បានបើកចូលផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL- 4058 បើកបរមកពីទីសខាងជើង ទៅទិសខាងត្បូង នាក់បើកបរឈ្មោះ សំ ភឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជាឪពុក រស់នៅភូមិដូនអៀត ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឌុបកូនប្រុសឈ្មោះ ផុន សុភី អាយុ៧ឆ្នាំ នៅពីក្រោយ ពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទាតសង្កត់ទៅលើជនរងគ្រោះទាំង២នាក់ឪពុកកូន ទម្រាំជួយសង្គ្រោះបាន គឺស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនអ្នកបើកបររថយន្ត មកកាន់ការិយាល័យនគរបាលចរាចរណ៍ខេត្ត ដើម្បីសាកសួរ និងបានឃាត់ខ្លួនអ្នកបើកបររថយន្ដតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ផងដែរ។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត។ រីឯសពជនរងគ្រោះទាំង២នាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់