Post News Media ព័ត៌មានជាតិ ឡិចស៊ីស៤៧០ បើ...

ឡិចស៊ីស៤៧០ បើកបត់មិនប្រយ័ត្ន បុកក្បាលនាគចែកទ្រូងផ្លូវ រងការខូចខាត!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានបុរសវ័យម្នាក់ បើករថយន្តឡិចស៊ីសLX៤៧០ ខ្វះកាប្រុងប្រយ័ត្នបុកកៀរក្បាលនាគចែកទ្រូវផ្លូវ បណ្តាលឲ្យបែកកង់រថយន្តមុខទៅលេងរួច។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង៥៥នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ខាងត្បូងស្តុបបូកគោ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីសLX៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2N-9831 បើកបរដោយបុរសខាងលើ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងមកផ្លូវម្ខាងទៀត ក៏បានកៀរក្បាលនាគចែកផ្លូវវៀចអស់មួយកង់ ហើយរថយន្តបានព្យាយាមបើករត់គេចមកដល់ផ្លូវលេខ៩៥កែងផ្លូវលេខ២៣៤ក៏ទៅមុខលែងរួចតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កើតហេតុ បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត មករក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

Loading...