Post News Media ព័ត៌មានជាតិ Update៖ជិះម៉ូ...

Update៖ជិះម៉ូតូលឿនខ្លាំងពេកបុកគូថរថយន្តពេញទំហឹង ស្លាប់៣នាក់យ៉ាងរន្ធត់!

ក្រចេះ: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានម៉ូតូមួយគ្រឿង ជិះឌុបគ្នា៣នាក់ ក្នុងល្បឿនលឿន បុកពីក្រោយរថយន្តធុនធំពេញទំហឹង បណ្តាលឲ្យស្លាប់៣នាក់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង១៨នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្តុំស្រែសង្កែ តាមបណ្តោយផ្លូវជាតិលេខ៧ ភូមិសំបួរ​សង្កាត់ស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

មុនពេលកើតហេតុ មានគេឃើញជនរងគ្រោះទាំង៣នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នា៣នាក់ ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកនឹងគូថរថយន្តធន់ធំ ម៉ាកយីឌុក ពាក់ស្លាកលេខ ភ្នំពេញ 3D-4342 និងកន្ទុយមានស្លាកលេខ ក្រចេះ 4A-0004 ដែលកំពុងចតស្ងៀម ពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់ទាំង៣នាក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្ដ និងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយជ្រោះ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ចំណែកឯសាកសពទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...