Post News Media ព័ត៌មានជាតិ ជនជាតិវៀតណាមម...

ជនជាតិវៀតណាមម្នាក់ លួចចូលមកប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចចាប់បញ្ជូនតាមច្រកអន្តរជាតិត្រពាំងថ្លុងវិញ!!!

កំពង់ចាម: ជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងជំនាញការិយាល័យអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិសង្កែពង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយពីលួចចូលមកកម្ពុជាដោយខុសច្បាប់។

ដោយអនុវត្តក្រោមការដឹកនាំរបស់លោកស្នងការនគរបាលខេត្ត ទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមដែលលួចឆ្លងដែនខុសច្បាប់
នោះ អនុញ្ញាតឲ្យជំនាញខេត្តកំពង់ចាម សហការជាមួយសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង បំពេញសំណុំបែបបទបណ្ដេញចេញទៅប្រទេសវៀតណាមវិញ ដែលមានឈ្មោះ MAI TRUNG SON ភេទប្រុស សញ្ជាតិវៀតណាម មានស្រុកកំណើតឃុំង៉ាអៀន ស្រុកង៉ាសុឺន ខេត្តណាមឌិន ប្រទេសវៀតណាម មុខរបរកម្មករ។

បញ្ជាក់ផងដែរថា ជនជាតិវៀតណាមខាងលើ បានចូលមកកម្ពុជាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមច្រករបៀងមួយនៃច្រកទ្វារហាទៀង ខេត្តកំពត ក្នុងគោលបំណងរកស៊ីឈ្នួលធ្វើកម្មករ ដោយមានគោលបំណងឆ្លងដែនចូលទៅប្រទេសថៃបន្តទៀត ហើយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនជាតិវៀតណាមខាងលើ បានចាកចេញពីរាជធានីភ្នំពេញ មកដល់ចំណុចភូមិសង្កែពងឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម វេលាម៉ោង១០យប់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង៕

Loading...