ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់បុរសម្នាក់ចោលប្រពន្ធកូន!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូម្ខាងដែលជិះម៉ូតូឌុបប្រពន្ធនិងកូនតូច ស្លាប់បុរសជាប្តីយ៉ាងអាណោចអាធ័មនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែលជា៩យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវចូលកោះខ្យង នៅផ្លូវជាតិលេខ៤ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីនេះ បណ្តាលឲ្យភាគីម្ខាង ដែលបើកបរដោយបុរសម្នាក់ជិះឌុបប្រពន្ធនិងកូនតូចនោះ បានស្លាប់ប្តីយ៉ាងអាណោចអាធ័មនៅនឹងកន្លែង ។ រីឯប្រពន្ធនិងកូនតូច រួមទាំងភាគីម៉ូតូម្ខាងទៀត របួសស្រាលតែប៉ុណ្ណោះ៕

មតិយោបល់