Post News Media ព័ត៌មានជាតិ ដាច់ចរន្តអគ្គ...

ដាច់ចរន្តអគ្គិសនីនៅសង្កាត់ភ្នំពេញថ្មី ម៉ោង៥និង៤៥នាទីល្ងាច នឹងមានភ្លើងប្រើវិញ!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងបន្ថែមថា ៖ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F3B) មូលហេតុ បណ្តាលមកពីក្រុមហ៊ុនឯកជនយកដែកមកទល់នឹងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) អាកាស ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ផ្លូវហាណូយ ភូមិបន្លាស្អិត និងភូមិសំរោង សង្កាត់ឃ្មួញ (២) ផ្លូវហាណូយ ភូមិត្រពាំងស្វាយ និងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យបានប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៥និង៤៥នាទីល្ងាច៕

Loading...