Post News Media ព័ត៌មានជាតិ ជនបរទេស បើកម៉...

ជនបរទេស បើកម៉ូតូទៅបុករបងថ្មដោយខ្លួនឯង ស្លាប់និងរបួស២នាក់!

កំពត: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបន្ទាប់ពីមានជនបរទេស២នាក់ បានជិះម៉ូតូទៅបុករបងថ្មដោយខ្លួនឯង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវកែងខាងត្បូងឈៀងខាងកើតសាលាខេត្ត ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

ជនបរទេសទាំង២នាក់ ទី១ឈ្មោះ Medine Emeric Philippe ភេទប្រុស ឆ្នាំកំណើត ០១.០២.១៩៨៨ ជនជាតិបារាំង មុខរបរ ទេសចរ (ស្លាប់ជាអ្នកបើក) លិខិតឆ្លងដែន 16CZ62385 និងទី២ឈ្មោះ LAO ENTHEOS ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៥.១០.១៩៨៩ ជនជាតិបារាំង លេខ លិខិតឆ្លងដែន 17AK36290 មុខរបរ ទេសចរ (រងរបួសផ្ទៃមុខ ជាអ្នកជិះពីក្រោយ)

បច្ចុប្បន្នសពខាងលើ ត្រូវបានគ្រូពេទ្យយកមកតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែកម៉ូតូម៉ាក អ៊ែប្លែក ពណ៌ទឹកមាសស្លាកលេខ ភ្នំពេញ 1FD-5271ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគបាលក្រុងកំពត៕

Loading...