ព័ត៌មានជាតិ

គោយន្តដឹកគ្រែលក់ បែកកង់ឈប់ចតមិនដាក់ស្លាកសញ្ញា ត្រូវម៉ូតូបើកបុកពីក្រោយស្លាប់ម្នាក់!

កណ្តាល: មនុស្សម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ខណ:ដែល គោយន្តដឹកគ្រែលក់ បែកកង់ឈប់ចតមិនដាក់ស្លាកសញ្ញា សម្គាល់ត្រូវម៉ូតូបើកបុកពីក្រោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅលើបណ្ដោយផ្លូវជាតិលេខ៣គីឡូម៉ែត្រលេខ ២៩-៣០ភូមិ ព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

នគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា នៅមុនពេលកើតហេតុមាន ម៉ូតូម៉ាកHONDADream c125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ1BR-3988 ជិះគ្នា ២នាក់ប្រុស -បើកបរដោយឈ្មោះជា ប្រុសនិត ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិក្រាំងឈើនាង ឃុំត្បែងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបកសិករ (ស្លាប់នៅកន្លែងកើតហេតុ) មានអ្នករួមដំណើរ ១នាក់ ឈ្មោះគា គឿន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នានឹងអ្នកបើកបរ របួសស្រាលបើកបរក្នុងទឹសដៅពីភ្នំពេញមកតាកែវ(ពីជើងមកត្បូង)ចំណែកគោយន្ត១គ្រឿង ដឹងគ្រែ បែកកង់ បើកបរដោយឈ្មោះសាន ម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិត្រពាំងព្រៃ ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបលក់ក្រែ បើកបរក្នុងទិសដៅស្របទិសគ្នា។

ចំពោះវត្ថុតាងគោយន្តនិងម៉ូតូកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន ចំពោះអ្នកបើកបរគោយន្តត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋានស្រុកកណ្តាលស្ទឹង៕

មតិយោបល់