Post News Media ព័ត៌មានជាតិ មន្ត្រីនគរបាល...

មន្ត្រីនគរបាលម្នាក់ ត្រូវរថយន្តបុកពីក្រោយបណ្តាលឲ្យស្លាប់ រួចបើករត់គេចខ្លួនបាត់នៅច្បារអំពៅ!

ភ្នំពេញ: បុរសជាជរងគ្រោះ ដែលជាមន្ត្រីនគរបាលម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ដោយដាច់ជើងម្ខាងបាត់ និងរបួសពេញខ្លួនប្រាណ ខណ:ដែលរូបគាត់ជិះម៉ូតូម៉ាក ស៊ុយស៊ីគីស្មាស់មួយគ្រឿងតាមផ្លូវ ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកពីក្រោយពេញទំហឹង រួចបើករត់គេចខ្លួនបាត់ស្រមោល។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលស្ថិតនៅក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះឈ្មោះ សំ ប៉ុណ្ណារិទ្ធ អាយុ ៣៣ឆ្នាំ មុខរបរនគរបាល មានទីលំនៅក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ មុនពេលកើតហេតុ បុរសរងគ្រោះបានកំពុងជិះម៉ូតូម៉ាក ស៊ុយសាគីស្មាស់ ពណ៌ខ្មៅមួយគ្រឿង តែម្នាក់ឯង ក្នុងទិសដៅពីលើចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទាត និងស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ហើយរថយនោះបង្ករបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុខាងលើធ្វើកំណត់ហេតុ និងប្រគល់សាកសពរបស់មន្ត្រីនគរបាលរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី និងកំពុងធ្វើការស្រាវជ្រាវរករថយន្តបង្ករជាបន្តទៅទៀតផងដែរ៕

Loading...