Post News Media ព័ត៌មានជាតិ ផឹកស្រវឹង! ទា...

ផឹកស្រវឹង! ទាញដបស្រាបៀរអង្គរ វាយបុរសម្នាក់របួសធ្ងន់!

ឧត្តរមានជ័យ: សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សា បានទាញយកដបស្រាបៀរអង្គរវាយបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៥៥នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិបារាយណ៍ ឃុំអម្ពឹល ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡាវ ចាន់ណា ភេទប្រុស អាយុ២២ឆ្នាំ (រងរបួសដើមទ្រូងខាងស្តាំ ត្រចៀកខាងស្តាំ)។ ចំណែកជនសង្ស័យឈ្មោះ ផ្លាន ឈិត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតជាមួយគ្នា។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះនឹងជនសង្ស័យផឹកស៊ីស្រាជាមួយគ្នា លុះពេលស្រវឹងជោករាងខ្លួន ក៏បណ្តាលឲ្យមានជម្លោះទាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យបានទាញដប់ស្រាបៀរអង្គរវាយទៅលើជនរងគ្រោះ បណ្តាលរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ទៅសាកសួនៅអធិការស្រុកស្រុកផងដែរ៕

Loading...