ព័ត៌មានជាតិ

បុគ្គលិកBBQប្រុសស្រី២នាក់ ជិះម៉ូតូចេញពីធ្វើការត្រូវចោរឆក់កាបូបយកទៅបាត់!

ភ្នំពេញ: គូសង្សារមួយគូ ធ្វើការនៅហាងBBQ ជិះមួយគ្រឿងត្រឡប់ទៅផ្ទះ ត្រូវបានជនសង្ស័យមួយក្រុមជិះមូតូ៣គ្រឿងធ្វើសកម្មភាពកាបូបបានសម្រចជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះទី១មានឈ្មោះ ក្រឹម វាសនា ភេទប្រុស ​អាយុ២១ឆ្នាំ មុខរបរបុគ្គលិកហាងBBQមួយកន្លែង មុខសាលាវិទ្យាល័យសន្ធម៉ុក ស្នាក់នៅម្តុំផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី២មានឈ្មោះ យ៉ា ធីតា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរធ្វើការនៅហាងជាមួយគ្នា ស្នាក់នៅក្រោយសាលារៀនវ៉ាន់ដា ក្នុងសង្កាតទំនប់ទឹក ខណ្ឌចំកាមន។

ទ្រព្យសម្បត្តិដែលបានបាត់បង់រួមមានកាបូប , កុំព្យូទ័រយួដៃ១គ្រឿង , ទូរសព្ទ័័ដៃម៉ាកIPhone5 ចំនួន១គ្រឿង រួមនឹងឯកសារមួយចំនួនទៀត។

មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានជិះមួយគ្រឿងម៉ាកឌ្រីមសង់១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1H-3425 បានជិះចេញពីហាងBBQ តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូង បំណងជូនខាងស្រីទៅផ្ទះ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្សយ័មួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកបានជិះមកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបដែលនារីរងគ្រោះអង្គុយនៅខាងក្រោយនិងដាក់នៅខាងមុខ បានសម្រេចហើយនាំគ្នាជិះគេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ច។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់មិនបានមកដាក់បណ្តឹងទេ ដោយសារយប់ជ្រៅប្រញាប់ទៅផ្ទះសិន ចាំថ្ងៃស្អែកទើបជនរងគ្រោះបានមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់២៕

មតិយោបល់